ក្រុមអ្នកញៀនល្បែងចំនួន ២០នាក់ត្រូវសមត្ថកិច្ចស្រុកភ្នំព្រឹកឃាត់ខ្លួនបន្ទាប់ពីបំពាន ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងផ្គើននឹងបម្រាមរបស់ក្រសួងសុខាភិបាលត្រង់ចំណុច តំបន់ជាយដែន ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកតំបន់មួយចំនួន នៅក្នុងស្រុកភ្នំព្រឹកប្រជាពលរដ្ឋ បានឆ្លងនូវជំងឺកូវ-១៩ ដោយសារការប្រមូលផ្តុំគ្នាលេងល្បែងផ្គើននឹងបម្រាម ក៏ដូចជា ប្រមូលផ្តុំគ្នាធ្វើសកម្មភាពផ្សេងៗដោយមិនខ្លាចក្រែងច្បាប់ និងជំងឺ។
ប្រតិបត្តិការចុះបង្ក្រាបជាថ្មីទៀតនេះដឹកនាំដោយលោកវរសេនី យ៍ ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក នៅមូលដ្ឋានចំនួន ៦ ក្នុងនោះឃាត់ខ្លួនអ្នកប្រព្រឹត្តបានចំនួន ២០នាក់( ស្រីចំនួន ១១នាក់)។
ក្រោយការបង្ក្រាបនោះ សមត្ថកិច្ចបានអប់រំណែនាំ និងឲ្យអ្នកប្រព្រឹត្តទាំងអស់ ធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តសកម្មភាពល្មើសបន្តទៀត។សមត្ថកិច្ចថែមទាំងបានពន្យល់ណែនាំពីបញ្ហា ប្រឈមនៃការរាលឆ្លងជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ដែលបណ្តាលមកពីការ ជួបជុំ មនុស្សច្រើនផងដែរ៕




អត្ថបទ៖ ដំបងក្រញូង
