កម្មករ៣នាក់បានរងរបួសធ្ងន់និងស្រាលនិងត្រូវបានបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីពួកគេបានឡើងដាក់ស្លាកប៉ាន់ណូត្រូវខ្យល់បក់បោកទៅប៉ះខ្សែភ្លើងបណ្ដាលឲ្យឆ្លងចរន្តឆក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដាយផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ជនរងគ្រោះទាំង៣នាក់មាន៖ទី១-មានឈ្មោះមួន ឧត្តម ភេទប្រុស អាយុ២៩ឆ្នាំទី២-សាត ទីពូ ភេទប្រុស អាយុ២៥ឆ្នាំនិងទី៣-ចយ សីហា ភេទប្រុស អាយុ២៩ឆ្នាំ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្រុមកម្មករ មានគ្នា៥ទៅ៦នាក់ចុះពីលើរថយន្ត ដឹកស្លាកប៉ាណូនិងសម្ភារៈដំឡើងស្លាកប៉ានណូ នៅកន្លែង កើតហេតុខាងលើ។ខណ:ដែលក្រុមកម្មករលើកស្លាកឡើងដាក់បញ្ចូលស៊ុមក៏មានខ្យល់បក់បោកប៉ើងស្លាកទៅប៉ះនឹងខ្សែភ្លើងបណ្ដាលឆ្លងចរន្តឆក់កម្មកររបួសធ្ងន់ស្រាល៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជួយសង្រ្គោះភ្លាមៗ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ត្រួតពិនិត្យកន្លែងកើតហេតុនិងបានឃាត់ រថយន្តយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ៕



អត្ថបទ៖សេង សាវី
