មណ្ឌលគិរី ៖ អគ្គិភ័យកំពុងឆាបឆេះស្មៅ ព្រៃ នៅក្បែរចំការកាហ្វេ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បង្កឱ្យព្រួយបារម្ភ នាវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។ ស្របពេលដែលអាកាសធាតុ នាពេលបច្ចុប្បន្ននេះ កំពុងក្តៅ ស្ងួត មានជនមិនស្គាល់មុខ ដុត ស្មៅ សំរាម ឬបោះកន្ទុយបារី បង្កឱ្យឆេះដល់វាលស្មៅ ព្រៃ ពលរដ្ឋព្រួយបារម្ភ ខ្លាចរាលដល់លំនៅដ្ឋាន៕
អត្ថបទ៖ តាតុងសែនជ័យ

