ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែមករា ឆ្នាំ២០២៤ (PLAY OF THE MONTH JANUARY 2024 ) បានទៅលើខ្សែបម្រើ ញាណ សុស៊ីដាន របស់ Tiffy Army FC ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki នៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier League។

ដូច្នេះកីឡាករ ញាណ សុស៊ីដាន របស់ Tiffy Army គឺជាកីឡាករខ្មែរទី២ ដែលអាចឈ្នះពានកីឡាករឆ្នើមប្រចាំខែនៅលីគកំពូលកម្ពុជា ម៉ាត់ នូរុណ របស់បឹងកេត ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣។

ខាងក្រោមនេះគឺជាបេក្ខភាពកីឡាករឆ្នើមប្រចាំខែមករា នៅលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ ដែលកីឡាករ ញាណ សុស៊ីដាន ប្រជែងឈ្នះ៖
– កីឡាករ គួច សុកុម្ភ: របស់ក្លិបណាហ្គាវើលដ៍
– កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត
– កីឡាករ Jhon Frith សញ្ជាតិទីម័រខាងកើត របស់ក្លិប ISI ដង្កោសែនជ័យ
– កីឡាករ Shintaro Shimizu សញ្ជាតិជប៉ុន របស់ក្លិបភ្នំពេញក្រោន
– កីឡាករ Marcus Haber សញ្ជាតិកាណាដា របស់ក្លិបព្រះខ័នរាជស្វាយរៀង
– កីឡាករ Youssef Ezzejjari សញ្ជាតិអេស្ប៉ាញ របស់ក្លិបវិសាខា
– កីឡាករ ផាន សុផេន របស់ក្លិបព្រៃវែង៕

កីឡាករកម្ពុជាដែលអាចរកគ្រាប់បាល់បានច្រើនជាងគេគិតត្រឹមសប្តាហ៍ទី២០៖

Share.