ភ្នំពេញ ៖ បុរសម្នាក់ជិះរថយន្តទៅណាត់សង្សារ គ្រាន់តែនាងចុះពីលើរថយន្ត ស្រាប់តែដកកាំភ្លើងបាញ់ផ្តាច់ជីវិត ស្លាប់ភ្លាមៗនៅកន្លែង ហើយបាញ់ក្បាលខ្លួនឯង ប៉ងសម្លាប់ខ្លួនជាក្រោយ តែមិនស្លាប់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបឋម ករណីឃាតកម្មខាងលើ ផ្តើមចេញពីរឿងប្រច័ណ្ឌ រហូតដល់ជនដៃដល់ ហៅណាត់នារីរងគ្រោះ ជាសង្សារចេញមកក្រៅ (ចំណុចកើតហេតុ) គ្រាន់តែនាងចុះពីលើរថយន្ត ជនដៃដល់ដកកាំភ្លើងខ្លីបាញ់ផ្តាច់យកជីវិតតែម្តង ហើយបាញ់ក្បាលខ្លួនឯង ប៉ងសម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់ រងរបួសធ្ងន់ធ្ងរ ។

ជនដៃដល់ក្នុងសភាពរបួសក្បាលខាងស្លាប់ធ្ងន់ធ្ងរ សង្ឃឹមរស់តិចតួច ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកសែនសុខ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ ជុំវិញករណីខាងលើត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅ ដល់ចំណុចកើតហេតុ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.