កណ្តាល ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកបោះពួយលឿនជ្រុលទៅបុកម៉ូតូកង់បីពីចំហៀង បណ្តាលឱ្យរេចង្កូតជ្រុលទៅក្រឡាប់មុខផ្ទះប្រជាពលរដ្ឋ របួស និងរងខូចខាតសងខាង ។
ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សូមចុចអាន៖ សង្ស័យភ្លើ.ងប្រច័ណ្ឌបា.ញ់នារីជាសង្សារស្លា.ប់ ហើយបា.ញ់ក្បាលខ្លួនឯង តែនៅមានជីវិត







ភាគីខាងម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1O-5345 បើកបរដោយឈ្មោះ កែវ សុខឃីន ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុករុក្ខិរី ខេត្តបាត់ដំបង ។ ចំណែកភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AC-5879 ជិះដោយឈ្មោះ ណន សម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូហុងដាឌ្រីម ជិះល្បឿនលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកពីចំហៀងម៉ូតូកង់បី កំពុងបើកស្របទិស បណ្តាលឱ្យរេចង្កូតកង់បីក្រឡាប់ផ្ងារជើង របួសស្រាល សងខាង ខូចខាតម៉ូតូ និងម៉ូតូកង់បី ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ភាគីសងខាងនិយាយគ្នាមិនត្រូវ សមត្ថកិច្ចវាស់វែងយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅផ្នែកជំនាញ នៃអធិការដ្ឋានស្រុក រងចាំដោះស្រាយពេលក្រោយ ៕
