កណ្តាល ៖ ម៉ូតូកង់បីមួយគ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយកូនប្រុសស្រី២នាក់ បើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្តPriusបើកបុក ក្រឡាប់រងរបួសធ្ងន់អ្នកបើកបរ កូន២នាក់របួសស្រាល ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង២០នាទិរំលងអធ្រាត្រ ចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សូមចុចអាន៖ សង្ស័យភ្លើ.ងប្រច័ណ្ឌបា.ញ់នារីជាសង្សារស្លា.ប់ ហើយបា.ញ់ក្បាលខ្លួនឯង តែនៅមានជីវិត



ភាគីខាងម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IL-9997 បើកបរដោយឈ្មោះ ផាន់ ធា ភេទប្រុស អាយុ៥៥ឆ្នាំ រួមដំណើរជាមួយកូនប្រុសស្រី២នាក់ទៀត មានទីលំនៅភូមិគោក្រោក ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកភាគីខាងរថយន្តPrius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC-3874 បើកបរដោយឈ្មោះ គៀ ផានុក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បីបើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុបត់ឆ្វេងឆ្លងផ្លូវ ត្រូវបានរថយន្តPriusបើកពីត្បូងទៅជើងជ្រុលបុក បណ្តាលឱ្យកង់បីក្រឡាប់ រងរបួស ធ្ងន់ម្នាក់ ស្រាល២នាក់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន រងចាំដោះស្រាយពេលក្រោយ ៕
