ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ២០២៣-២៤ ឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ខណ:មានកីឡាករចំនួន៤នាក់ រកបានគ្រាប់បាល់ច្រើនជាងគេបណ្តោះអាសន្ន ក្នុងបញ្ជីដណ្តើមស្បែកជើងមាស Top Scorers។

សម្រាប់កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបណ្តោះអាសន្នមាន៖
- DE OLIVEIRA BASTOS JONATA របស់វិសាខា រកបាន៤គ្រាប់
- HUGO KAMETANI របស់ណាហ្គាវើលដ៍ រកបាន៤គ្រាប់
- YOUSSEF EZZEJJARI LHASNAOUI របស់វិសាខា រកបាន៤គ្រាប់
- ដែត សុវណ្ណឌិច របស់ភ្នំពេញក្រោន រកបាន៤គ្រាប់
- ចាន់ វឌ្ឍនាកា របស់បឹងកេត រកបាន៣គ្រាប់
- COULIBALY ABDEL KADER របស់ISI រកបាន៣គ្រាប់
- សំអុល ទីណា របស់ISI រកបាន៣គ្រាប់
- ហួយ ផល្លីន របស់ព្រះខ័នរាជស្វាយរៀង រកបាន៣គ្រាប់។
សូមបញ្ជាក់ថាតាំងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្កើតពានរង្វាន់ Hun Sen Cup ពីឆ្នាំ២០០៧ មកកីឡាករ ឃួន ឡាបូរ៉ាវី ធ្លាប់ឈ្នះស្បែកជើងមាសច្រើនជាងលើកជាងគេរហូតដល់ទៅ៤លើកម្នាក់ឯង ហើយ គួច សុគុម្ភៈ ធ្លាប់ឈ្នះបាន២លើកម្នាក់ឯង ក្រៅពីនោះសុទ្ធតែធ្លាប់ឈ្នះម្នាក់១លើក ដូចជា ហុក សុជីវ័ន្ត, សុក ចាន់រស្មី, ស្រី វាសនា, ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, សួង វីរៈ, នួន បូរី, វ៉ា សុថន (ឃ្វីនទីន), វុត តុលា, កែវ សុខផេង និង សៀង ចន្ធា៕

