បន្ទាយមានជ័យ ៖ បុរសម្នាក់ ហេតុតែជីវភាពក្រីក្រ ខំចូលព្រៃដើររកបេះបន្លែ យកទៅលក់ ជាអកុសលជាន់ប៉ះចំមីន បណ្តាលឱ្យផ្ទុះរងរបួសដាច់ជើងសងខាង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅមុខទំនប់ក៥ ក្នុងភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះមានឈ្មោះ វ៉ាន់ កំសត់ ភេទប្រុស អាយុ៣៥ឆ្នាំ កសិករ រស់នៅភូមិ ឃុំកើតហេតុ ។

តាមអាជ្ញាធរបានឱ្យដឹងថា ជនរងគ្រោះ រស់នៅក្នុងជីវភាពក្រីក្រ កសិករ ក្រៅពីដើរសុីឈ្នួលធ្វើចំការឱ្យគេ ដើរបេះបន្លៃ ក្នុងព្រៃយកទៅលក់ គ្រាន់បានប្រាក់ ផ្គត់ផ្គត់ជីវភាពគ្រួសារ ស្រាប់តែនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខណៈដែលដើរចូលព្រៃ រកបេះបន្លែដូចសព្វដង ជាអកុសលជាន់ប៉ះមីន ផ្ទុះកក្រើក បណ្តាលឱ្យរងរបួសដាច់ជើងសងខាង ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបាន កម្លាំងសមត្ថកិច្ចបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដើម្បីជួយសង្រ្គោះអាយុជីវិត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.