ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ សន្លប់បាត់ស្មារតី បន្ទាប់ពីជិះម៉ូតូ ក្នុងសភាពស្រវឹងជោគជាំ លឿនជ្រុលទៅបុកខឿនមាត់ប្រឡាយ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោងវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៥ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-4297 ក្នុងស្ថានភាពស្រវឹង ជិះលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកខឿនមាត់ប្រឡាយ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ ៕


អត្ថបទ៖ តាតុងសែនជ័យ

