ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ២០២៣-២៤ កំពុងដំណើរការដល់វគ្គ៨ក្រុមចុងក្រោយជើងទី១ ខណ:កីឡាករ អ៊ុព កាម៉ុល របស់ Tiffy Army FC និង វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង ទទួលបានកាតច្រើនជាងគេបណ្តោះអាសន្ន។

សម្រាប់កីឡាករត្រូវពិន័យកាតច្រើនជាងគេបណ្តោះអាសន្នមាន៖
- អ៊ុព កាម៉ុល របស់ Tiffy Army ត្រូវពិន័យកាតសរុប ៣សន្លឹក លឿង២ និងក្រហម១
- រីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង ត្រូវពិន័យកាតសរុប ៣សន្លឹក លឿង២ និងក្រហម១
- គង់ លីហួរ របស់ព្រៃវែង ត្រូវពិន័យកាតសរុប ២សន្លឹក លឿង២
- ឈង់ ប៊ុនណាត របស់ណាហ្គាវើលដ៍ ត្រូវពិន័យកាតសរុប ២សន្លឹក លឿង២
- តាំង ប៊ុនឆៃ របស់បឹងកេត ត្រូវពិន័យកាតសរុប ២សន្លឹក លឿង២
- អ៊ាន ពិសី របស់គិរីវង់សុខសែនជ័យ ត្រូវពិន័យកាតសរុប ២សន្លឹក លឿង២។

គិតត្រឹមពេលនេះមានក្រុមចំនួន៨ដែលនៅសល់បេសកម្មប្រជែងយកពានរង្វាន់ជើងឯកប្រចាំឆ្នាំ មានដូចជា បឹងកេត, ISI ដង្កោសែនជ័យ, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, វិសាខា, គីរីវង់សុខសែនជ័យ និង ភ្នំពេញក្រោន៕

