តារាងបាល់១កន្លែងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយពីអាជ្ញាធរបានចុះ ហាមឃាត់ជាច្រើនដង តែម្ចាស់ទីតាំងនៅតែបន្តឲ្យអ្នកចូលលេងបាល់ក្នុងតារាង ទៀតនោះ វេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ បានចុះទៅបង្ក្រាប ឃាត់ខ្លួនមនុស្សចំនួន២៥នាក់ ស្រី៣នាក់ ម៉ូតូចំនួន ២១គ្រឿង នៅខាងក្រោយសាលា១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្រោយប្រតិបត្តិការនោះ មនុស្សទាំង២៥នាក់ ស្រី៣នាក់ រួមជាមួយម៉ូតូទាំង២១គ្រឿង ត្រូវ បានបញ្ជូនទៅអធិការដ្ឋានខណ្ឌដើម្បីអនុវត្តបន្តតាមវិធានការរដ្ឋបាល។
អាជ្ញាធរបានឲ្យដឹងថា ខណៈដែលវិធានការរដ្ឋបាលត្រូវបានបន្តឲ្យពលរដ្ឋចូលរួម ដើម្បី ទប់ស្ងាត់ជម្ងឺឆ្លងកូវីដ-១៩ ដោយផ្អាកជាបណ្តោះអាសន្ននូវការជួបជុំ ប្រមូលផ្តុំមានគ្នាច្រើន អាជីវកម្មក លក់ដូរ ជាតិស្រវឹង ហើយអាជ្ញាធរ សមត្ថកិច្ច ក៏បានផ្សព្វផ្សាយអប់រំ ដល់ បងប្អូន ប្រជាពលរដ្ឋ អនុវត្តតាមវិធានការសុខាភិបាល ក៏ប៉ុន្តែនៅមានមនុស្សមួយចំនួនតូច ហាក់ ដូចជាមើលស្រាល និងនៅតែប្រព្រឹត្តិផ្គើននឹងបម្រាមរបស់អាជ្ញាធរដោយនៅតែបន្តប្រមូលផ្តុំ ដែលអាចប្រឈមនឹងហានិភ័យខ្ពស់ពីការឆ្លងវីរុស កូវីដ-១៩៕




អត្ថបទ៖តាតុងពោធិ៍សែនជ័យ
