ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូស្កុបពីល្បឿនលឿនហ្វ្រាំងបោកដួលខ្លួនឯង អូសច្រើនម៉ែត្រ ។ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៣៧១ មុខស្ថានីយ៍បូមទឹក ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឯក មុនី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូស្កុបពី ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1JA-1501 ធ្វើដំណើរពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុ ហ្វ្រាំងដួលដោយខ្លួនឯង អូសច្រើនម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែង។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារវិញ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.