​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ២០២៣-២៤ កំពុង​ដំណើរការ​ដល់​វគ្គ​៨ក្រុម​ចុងក្រោយ​ជើង​ទី១ ខណៈដែលអ្នកទស្សនាកើនដល់ ១៥៣៥៤នាក់ ស្របពេលដែលពហុកីឡដ្ឋានជាតិ (អូឡាំពិក) ទឹកដីរបស់បឹងកេត មានអ្នកចូលទស្សនាច្រើនជាងគេ ចំនួន ២០៧៦នាក់។

ខាងក្រោមនេះជាចំនួនអ្នកគាំទ្រ តាមកីឡដ្ឋានទាំង៨៖

  • ពហុកីឡដ្ឋានជាតិ របស់បឹងកេត មានចំនួន ២០៧៦នាក់
  • កីឡដ្ឋានខេត្តស្វាយរៀង មានចំនួន ៨០៣នាក់
  • កីឡដ្ឋានខេត្តព្រៃវែង មានចំនួន ៧៥៣នាក់
  • កីឡដ្ឋានព្រីនស៍ មានចំនួន ៦២៨នាក់
  • កីឡដ្ឋានខេត្តកំពង់ស្ពឺ មានចំនួន ៦០៧នាក់
  • កីឡដ្ឋាន AIA Stadiumç KMH Park មានចំនួន ៥៤០នាក់
  • កីឡដ្ឋាន Smart RSN មានចំនួន ៤១៩នាក់
  • កីឡដ្ឋានគិរីវង់សុខសែនជ័យ មានចំនួន ៤១៦នាក់។

លទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយជើងទី១

គិត​ត្រឹម​ពេល​នេះ​​មាន​ក្រុម​ចំនួន​៨​ដែល​នៅ​សល់​បេសកម្ម​ប្រជែង​យក​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ឆ្នាំ​ មាន​ដូចជា បឹងកេត, ISI ដង្កោសែនជ័យ, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, វិសាខា, គីរីវង់សុខសែនជ័យ និង ភ្នំពេញក្រោន៕

Share.