មិន រតន: របស់​ព្រះខ័នរាជស្វាយរៀង គឺ​ជា​កីឡាករ​ដែល​បញ្ជូន​បាល់( Assist) ​អោយ​មិត្ត​រួមស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ ចំនួន ៥លើក នៃពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ២០២៣-២៤ ត្រឹម​វគ្គ​៨ក្រុម​ចុងក្រោយ​ជើង​ទី១។

កីឡាករ ៤រូប​ដែល​បញ្ជូន​បាល់( Assist) អោយ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូលទីច្រើន​ មាន៖

កីឡាករ មិន រតន: របស់ព្រះខ័នរាជស្វាយរៀង Assist បាន​ចំនួន ៥លើក

មិន រតន: របស់ព្រះខ័នរាជស្វាយរៀង


កីឡាករ Victor Blasco របស់វិសាខា Assist បាន​ចំនួន ៤លើក

Victor Blasco របស់វិសាខា


កីឡាករ នេត ណែត របស់វិសាខា បាន​ចំនួន ៣លើក​

នេត ណែត របស់វិសាខា


កីឡាករ ត្រាយ វិចិត្រ របស់ ISI ដង្កោសែនជ័យ បាន​ចំនួន ៣លើក

ត្រាយ វិចិត្រ របស់ ISI ដង្កោសែនជ័យ

ក្រុម​ចំនួន ​៨​ដែល​នៅ​សល់​បេសកម្ម​ប្រជែង​យក​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ឆ្នាំ​ មាន​ដូចជា បឹងកេត, ISI ដង្កោសែនជ័យ, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, វិសាខា, គីរីវង់សុខសែនជ័យ និង ភ្នំពេញក្រោន។

​លទ្ធផលប្រកួត ជើងទី១ កាលពី​ថ្ងៃពុធ ទី៧ ខែកុម្ភ: ឆ្នាំ២០២៤ ​មាន​ដូច​ខាង​ក្រោម៖

-ណាហ្គាវើលដ៍ ១-៤ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន កំពង់ស្ពឺ
-គិរីវង់សុខសែនជ័យ ០-២ ភ្នំពេញក្រោន នៅកីឡដ្ឋាន គិរីវង់
-ខេត្តព្រៃវែង ០-១ វិសាខា នៅកីឡដ្ឋាន ព្រៃវែង
-បឹងកេត ៤-២ អាយ អេស អាយ ដង្កោសែនជ័យ ពហុកីឡដ្ឋានជាតិអូឡាំពិក

កម្មវិធី​ប្រកួតជើងទី២ នៅ​ថ្ងៃពុធ ទី២១ ខែកុម្ភ: ឆ្នាំ២០២៤ ​មាន​ដូច​ខាង​ក្រោម៖

-ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ស្វាយរៀង
-ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ស្មាត អអេសអិន
-វិសាខា ប៉ះ ខេត្តព្រៃវែង នៅកីឡដ្ឋាន ព្រីនស៍
-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ បឹងកេត នៅកីឡដ្ឋាន AIA KMH Park៕

Share.