ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះក្តាកុងប្លាកេក្នុងការដ្ឋានសំណង់មួយកន្លែង ផ្តើមចេញពីជាងផ្សារដែក ធ្លាក់កម្ទេចភ្លើងធូប ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការដ្ឋានសំណង់មួយកន្លែង តាមផ្លូវចាយកា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សំណង់ខាងលើ ប្រភេទបេតុង ដែក ទំហំ២៤ម៉ែត្រx៤៨ម៉ែត្រ មេការអ្នកគ្រង់គ្រងឈ្មោះ ជឹម ចាន់ឌី ភេទប្រុស អាយុ៤២ឆ្នាំ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលក្រុមជាង ធ្វើការងារតាមជំនាញផ្សេងៗគ្នា ស្រាប់តែជាងដែក កំពុងផ្សារ ធ្លាក់កម្ទេចភ្លើងធូប លើក្តាកុងប្លាកេ បង្កជាអគ្គិភ័យឆេះផ្សែងហុយខ្មួល បង្កឱ្យផ្អើលកម្មករ ។

ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ឱ្យរលត់ទៅវិញ ៕

អត្ថបទ៖

Share.