អាហារដ្ឋាន Le Royal នៃសណ្ឋាគារ Raffles Hotel Le Royal Phnom Penh បានបញ្ចេញមុខម្ហូបបែបខ្មែរដ៏ទំនើបដែលមានចំនួន ៥មុខ រួមមាន៖ សាលាដត្រីសាលម៉ុនន័រវេស (Norway Salmon Salad), ស៊ុបជូរសាច់ទា (Duck Sour Soup), បង្កងតាកែវចៀន (Stir-Fried Takeo Lobster), សាច់ជ្រូកបីជាន់ (Pork Belly Stew) និងបង្អែម Brûlée ក្រែមផ្លែព័រ (Pear Cream Brûlée)។

  • សាលាដត្រីសាលម៉ុនន័រវេស៖ គ្រឿងផ្សំ រួមមាន ស្លឹកគ្រៃ ទឹកម្ទេស ទឹកក្រូចឆ្មារ និងស្លឹកឱសថស្រស់ ដែលច្នៃចេញពី ភ្លាត្រីសាលម៉ុននឹងទឹកត្រីបុក។
  • ស៊ុបជូរសាច់ទា៖ គ្រឿងផ្សំ រួមមាន ស្លឹកការីស្រស់ ស្លឹកថ្នឹង និងបន្លែសរីរាង្គ ដែលច្នៃចេញពី សម្លម្ជូរគ្រឿងទានឹងស្លឹកថ្នឹង។
  • បង្កងតាកែវចៀន៖ គ្រឿងផ្សំ រួមមាន ត្រប់វែងអាំង មាន់ចិញ្ច្រាំ ម្រេះព្រៅ និងស្ពៃខ្មៅខ្ចី ដែលច្នៃចេញពី ចៀនបង្កងជាមួយត្រប់ដុតនឹងស្លឹកម្រេះព្រៅ។
  • សាច់ជ្រូកបីជាន់៖ ពងក្រួច ដើមយីហ៊ុប ស្ករត្នោត និងបាយឆាបន្លែ ដែលច្នៃចេញពី ខសាច់ជ្រូកបីជាន់នឹងពងក្រួច។
  • បង្អែម Brûlée ក្រែមផ្លែព័រ៖ Crumblée និងស្ករតាំងម៉ែប្រៃ ដែលច្នៃចេញពី នំផ្លែសារាយស្ករប្រៃ។

ម្ហូបបែបខ្មែរដ៏ទំនើប ទាំង ៥មុខនេះ ត្រូវបានចម្អិនជូនថ្នាក់ដឹកនាំសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា នៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអាហារដ្ឋាន Le Royal នៃសណ្ឋាគារ Raffles Hotel Le Royal Phhnom Penh ។

ក្នុងឱកាសនោះដែរ ខាងសណ្ឋាគារ ក៏បានជូនដំណឹងថា Biggles Big Band ដែលជាក្រុមតន្រ្តី Jazz ដែលល្បីបំផុតលើពិភពលោក មកពីរដ្ឋធានី Amsterdam នៃប្រទេស Netherlands នឹងមកសម្តែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧ដល់ម៉ោង ១០យប់ នៅសណ្ឋាគារ Raffles Hotel Le Royal Phhnom Penh ។ តម្លៃសំបុត្រ USD 40 net រួមទាំងឈុតអាហារពេលល្ងាច (Wine pairing option available) ហើយផ្នែកមួយនៃប្រាក់ចំណូល នឹងត្រូវបែងចែកដល់សហគមន៍នៃកុមារក្នុងតំបន់៕

ព័ត៌មានលម្អិត៖ +855 23 981 888 / bookus.phnompenh@raffles.com

Share.