សិល្បៈជាតិ៖ ដូច​មហាជន​បាន​ស្គាល់​លោក លី ឧ​ត្ត​ម រួចហើយ​ជាតា​រា​សម្តែង និង​ជា Influencer ដ៏​មាន​ប្រជាប្រិយ​មួយរូប​នៅក្នុង​ប្រទេស​កម្ពុជា ដែលថ្មីៗនេះ លោក​បានបង្ហាញ​មុខមាត់​ប្អូនស្រី​ទី ៣ ក្នុង​ត្រកូល​របស់ខ្លួន ដែល​ត្រៀម​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី Miss Teen Cambodia  ដែល​គ្រោង​ធ្វើឡើង​នាពេលឆាប់ៗខាងមុខ។

បើតាម​ការបញ្ជាក់​ប្រាប់​ពី​លោក លី​ឧ​ត្ត​ម មកកាន់​អ្នកសារព័ត៌មាន​ត្រយង​ឱ្យដឹងថា ប្អូន​ទី ៣ រូបនេះ​មាន​ឈ្មោះថា លី វិ​ជ្ជ​រ៉ា អាយុ​ទើបតែ ១៤ ប៉ុណ្ណោះ ប៉ុន្តែ​មាន​កម្ពស់​ខ្ពស់ស្រឡះ​គឺ​រហូតដល់​ទៅ ១៦៩ សង់ទីម៉ែត្រ​ឯណោះ។ បើ​បី​ជា​វ័យ​នៅ​ក្មេង​ក៏ពិតមែន ប៉ុន្តែ​រូបសម្បត្តិ​ស្រស់​សោភា​ល្អ​ឯក​ដូច​ក្នុង​រូបគំនូរ រូបរាង​ល្វត់ល្វន់ ស្វែ​ល រួមទាំង​សប្បុរ​ពណ៍​ទឹកដោះគោ ដែល​មើលទៅ​ពិតជា​ល្អ​គយគន់​គ្មាន​ទាស់​ត្រង់ណា​នោះឡើយ។

ស្រី​តូច លី វិ​ជ្ជ​រ៉ា បៀ​ប​បាន​ដូច​ស្លឹកឈើ​ដែល​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​នោះទេ ព្រោះ​មាន​លោក លី ឧ​ត្ត​ម ជា​បងប្រុស និង​ឈាមជ័រ​ជា​អ្នកសិល្បៈ​ស្រាប់ ដែល​ចាំ​ជួយ​ដុសខាត់​សមត្ថភាព និង​តម្រង់ទិស​ប្អូនស្រី​ឱ្យក្លាយ​ជាតា​រា​ល្បីឈ្មោះ​មួយរូប ដែល​ត្រូវបាន​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ទទួលស្គាល់ និង​ស្រឡាញ់​ចូលចិត្ត។

យ៉ាងណាមិញ ងាក​មក​អ្នកគាំទ្រ​វិញ គ្រាន់តែ​បានឃើញ​ពី​វីដេអូ​របស់លោក លី ឧ​ត្ត​ម បង្ហាត់​ប្អូនស្រី​ពី​ដំណើរ​បវរកញ្ញា អ្នកលេង​បណ្ដាញ​សង្គម​ភាគច្រើន​សុទ្ធតែ​ដាក់​ជំនឿ​យ៉ាងណា​ម៉ុ​ត​មាំ​ថា នៅ​ថ្ងៃ​អនាគត លី វិ​ជ្ជ​រ៉ា អាច​នឹង​ក្លាយជា​ម្ចាស់​មកុដ​ទាំង​នៅ​ឆាក​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ក្លាយជា​តារា​ស្រី​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​ប្រចាំ​ប្រទេស​មួយរូប​ជាក់​ជាមិនខាន។

សូមជម្រាបថា ស្រី​តូច លី វិ​ជ្ជ​រ៉ា មាន​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ សព្វថ្ងៃ​នាង​កំពុង​បន្ត​ការសិក្សា​ថ្នាក់​ទី ៩ នៅ​សាលារៀន បែ​ល​ធី ជំនាញ​ទាំង​ភាសា​ខ្មែរ នឹង ភាសា​អង់គ្លេស ៕

Share.