កាលពីនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ចប់ដោយជោគជ័យ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅទីលានវាយកូនហ្គោល RSB ខេត្តបាត់ដំបង។

ថ្លែងក្នុងព្រឹត្តិការណ៍ប្រកួត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត តែងតែបានរិះរកគំនិតផ្តួចផ្តើម កៀរគរថវិកា និងសម្ភារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា និងសកម្មភាពអប់រំកាយនានា ក្នុងគោលបំណង លើកកម្ពស់ស្មារតីស្រលាញ់វិស័យអប់រំកាយ និងកីឡា និងវិស័យទេសចរណ៍ក្នុងខេត្ត។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏ថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំការប្រកួត ដែលបានរៀបចំការប្រកួតនេះឡើង ធ្វើឱ្យមានសកម្មភាពប្រកួតនានា ទាំងថ្នាក់ខេត្ត បណ្តុះបានធនធានកីឡាករ កីឡាការិនី សម្រាប់ចូលរួមការប្រកួតថ្នាក់ជាតិ និងការប្រកួតកីឡាជាតិ នាពេលខាងមុខ។




បន្ទាប់ពីបញ្ចប់ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រាប់ពានរង្វាន់កិត្តិយស ទទួលបានរួមមាន៖
១.ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
២.ឯកឧត្តមសន្តិបណ្ឌិត សុខ ផល
៣.ឯកឧត្តម ណុប ណារ៉ា



ក្នុងនោះសម្រាប់ពានរង្វាន់ជ័យលាភី ទទួលបានរួមមាន៖
១.ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ
២.ឯកឧត្តម អ៊ុក ឃ្នួច
៣.លោក ភួង ណាវុធ៕





