កំពត៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការណ៍ជាមួយ កម្លាំងស្នាក់ការសន្តិសុខព្រែកចាក បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន២នាក់ នៅចំណុចភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីវេលាម៉ោង១៥:១០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ទី១. ឈ្មោះ ឆៃនីនតាន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា រស់នៅភូមិលក ឃុំឬស្សីស្រុក ស្រុកកំពង់តាច ខេត្តកំពត ជាអ្នកជួញដូរគ្រឿងញៀន និងទី២. ឈ្មោះ ហឺឡុងសិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិម៉ាឡេសុី មុខរបរបុគ្គលិកអនឡាញ រស់នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ជាអ្នកប្រើប្រាស់គ្រឿងញៀន។

ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន ដោយបានដកហូតវត្ថុតាងមានដូចជា គ្រឿងញៀនប្រភេទកេតាមីនម្សៅក្រាមចំនួន៣៨កញ្ចប់តូច ទម្ងន់១១៣,៧១ក្រាម ថ្លឹងទាំងសំបក់ថង់។ គ្រឿងញឿនប្រភេទWYចំនួន០៧គ្រាប់ទំងន់១,៩៤ក្រាម។ ទូរស័ព្ទចំនួន០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីបន្តនីតិវិធី៕

អត្ថបទ៖ ចតុមុខ

