ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ បែកមុខ បែកមាត់ សន្លប់បាត់ស្មារតី បន្ទាប់ពីជិះម៉ូតូឃ្លីកឌុបគ្នា បោះពួយល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តស្តារិច កំពុងចតឈប់ភ្លើងស្តុប កាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចស្តុបព្រះអង្គឌួង ផ្លូវនរោត្តម សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KD-3369 ឌុបគ្នា បើកបរល្បឿនលឿន ពីត្បូងទៅជើង ជ្រុលបុកពីក្រោយរថយន្តស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-2714 ដែលកំពុងឈប់ភ្លើងស្តុប បណ្តាលឱ្យរងរបួសធ្ងន់២នាក់ សន្លប់បាត់ស្មារតី។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកជាបណ្តោះអាសន្ន រងចាំដោះស្រាយគ្នាពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.