ថ្មីៗ​នេះ​ រូប​ភាព​អាពាហ៍ពិពាហ៍​ របស់​អ្នក​អង្គម្ចាស់​ក្សត្រី​ នរោត្តម​ រស្មីពនិតា និង​ព្រះស្វាមី​ ម៉ាស៊ីមីល្បាណូ​ បាតាល្បា ត្រូវ​បាន​សាធារណជន​មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ ព្រោះ​តែ​ឈុត​អាពហា៍ពិពាហ៍​របស់​ទ្រង់​មាន​ការ​ច្នៃ​ក្បូរក្បាច់​រចនា​ខ្មែរ​បាន​យ៉ាង​ស្រស់​ស្អាត​​រហូត​ធ្វើ​ឱ្យ​មនុស្ស​មួយ​ភាគ​ធំ​ពិត​ជា​ចង់​ដឹង​ណាស់​ថា​ តើ​អ្នក​ណា​ស្ថិត​នៅ​ពីក្រោយ​ស្នាដៃ​ដ៏​ប្រណិត​នេះ​?

ព្រះ​បុត្រី​រ​បស់ សម្ដេច​រាជបុត្រី​ នរោត្តម អរុណរស្មី និង​ឯកឧត្តម កែវ ពុទ្ធ​រស្មី​ គឺ​អ្នក​អង្គម្ចាស់​ក្សត្រី នរោត្តម​ រស្មីពនិតា ប្រធាន​មូលនិធិ​មុទិតា បាន​រៀបអភិសេក​ជាមួយ​នឹង​ស្វាមី​ តាម​ព្រះ​រាជបវេណី​ក្នុង​ព្រះទីន័ង​ទេវាវិនច្ឆ័យ​ ព្រះ​បរម​រាជវាំង​ចតុម្មុខ​សិរីមង្គល​ ដោយ​រូប​ភាព​​អនុស្សាវរីយ៍​ថ្ងៃ​ដ៏​វិសេស​របស់​ទ្រង់​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញសង្គម​យ៉ាង​ព្រោងព្រាត។ យ៉ាង​ណា​មិញ​បុគ្គល​ល្បី​ដែល​ជា​អ្នក​ស្ថិត​ពី​ក្រោយ​ការ​តុបតែង​ឈុត​អាពាហ៍ពិពាហ៍​បែប​ប្រពៃណី​ខ្មែរ​នេះ​គឺ​ជា​ស្នាដៃ​របស់​សំអាង​ការ​ ណុប ដាណេ។ នេះ​បើយោង​តាម​ការ​លើក​ឡើង​ពី​គណនី​​របស់​សំអាងការ​ណុប ​ដាណេ បាន​បង្ហោះ​រូប​ភាព​ភ្ជាប់​និង​ខ្លឹមសារ​លើបណ្ដាញ​សង្គម​។

ណុប ដាណេ គឺជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ មួយ​រូប​ក្នុង​ចង្កោម​អ្នក​និយម​លេង​ម៉ូដ​សំលៀក​បំពាក់ ឈុត​រ៉ូប​រាត្រី​សមោសរ ឈុត​កម្មវិធី​ផ្សេងៗ ព្រោះ​តែ​ទឹក​ដៃ​​រចនា​ និង​ច្នៃ​ម៉ូដ​របស់​លោក​​មាន​ការ​ទទួល​ស្គាល់​ យ៉ាង​ទូលំទូលាយ។

Share.