ក្រចេះ ៖ ជីវភាពគ្រួសារកំពុងតែលំបាកហើយ បែជាមកជួបរឿងអាក្រក់ ភ្លើងឆេះផ្ទះខ្ទេចគ្មានសល់ សូម្បីតែចានឆ្នាំងក៏គ្មានសល់ផង ពោលសល់តែខោអាវមួយចង្កេះម្នាក់ជាប់ខ្លួនទាំង៤នាក់ប្តីប្រពន្ធ និងកូន២នាក់។

ករណីអគ្គិភ័យខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ មានម្ចាស់ផ្ទះឈ្មោះ ហ៊ុន ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ ក្រូច មន អាយុ៣២ឆ្នាំ មានកូនចំនួនពីរនាក់ ប្រុស១នាក់ អាយុ៩ឆ្នាំ ស្រី១នាក់ អាយុ៦ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពបានឱ្យដឹងថា ផ្ទះដែលភ្លើងឆេះអស់សង់ទញាំស្រុងនោះសង់ពីឈើប្រក់ស្លឹក ទំហំ៤ម៉ែត្រx៥ម៉ែត្រ ខណៈដែលឪពុកម្តាយមិននៅផ្ទះ កូនដាក់ដាំបាយ ភ្លើងចង្ក្រានមិនទាន់រលត់ ភ្លេចខ្លួន ក៏ឆេះដល់ស្លឹក នឹងផ្ទះ ឆេះខ្ទេចអស់គ្មានសល់តែម្តង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.