ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសចែកផ្លូវជាមួយគ្រូចាំទីសញ្ជាតិជប៉ុន TAKUMI TOMIZAWA ក្រោយចូលរួមជាមួយក្លិបនៅដើមរដូវកាល នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៣/២៤។

លោក TAKUMI TOMIZAWA ធ្លាប់ជាអតីតកីឡាករចាំទីលេងនៅក្លិបក្នុងប្រទេសជា ច្រើនរួមមាន Australia, Gibraltar, Japan, Mongolia and New Zealand និងបច្ចុប្បន្នជាគ្រូចាំទីកាន់ AFC “B” license និង Welsh Goalkeeper “C” license។
រំលឹកថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសជាផ្លូវការស្វាគមន៍គ្រូចាំទី TAKUMI TOMIZAWA មកកាន់ក្រុមគ្រួសារគិរីវង់សុខសែនជ័យ។ ហើយគ្រូចាំទីនេះដែរ ក៏ជាសមាជិតទី៦ របសគិរីវង់សុខសែនជ័យ សម្រាប់ត្រៀមរដូវកាលថ្មី៕


