សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ បានបញ្ចេញបញ្ជីរាយនាមកីឡាករយុវជនអាយុក្រោម ១៨ឆ្នាំ ចំនួន ៧៩នាក់ ដែលបានជាប់ជាស្ថាពរជាមួយក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ នៃសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។

ក្នុងបញ្ជីរាយនាមកីឡាករយុវជនអាយុក្រោម ១៨ឆ្នាំ រួមមាន៖ អ្នកចាំទីចំនួន ១០នាក់ ខ្សែរការពារ ចំនួន ២៧នាក់ ខ្សែបម្រើ ចំនួន ២៣នាក់ និងខ្សែប្រយុទ្ធ ចំនួន ១៩នាក់។
ដូចនេះ សម្រាប់ប្អូនៗ ដែលមានឈ្មោះក្នុងបញ្ជីនេះ សូមត្រៀមខ្លួន និង ធ្វើការបញ្ចាក់ដោយទំនាក់ទំនងមកកាន់ក្រុមការងារសមាគមតាមរយលេខទូរសព្ទ៖ ០១០ ៦៤ ៧៤ ៩៩ ឬតាមរយ:តេឡេក្រាម https://t.me/VLTMIFACambodia


