ទោះបីវគ្គជម្រុះជុំទី២ នៃព្រឹត្តិការណ៍កីឡាបាល់ទះ «តេជោលីគ» រដូវកាល ២០២៣-២៤ នៅសល់១ប្រកួតទៀតក៏ដោយ ប៉ុន្តែក្រុមខ្លាំងចំនួន៤ បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនបាត់ទៅហើយ ដោយផ្អែកលើពិន្ទុដាច់ឆ្ងាយទៅក្រុមលេខ៤ និងលេខ៥។
ក្រុមកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន៖
- សមាគមបាល់ទះវិសាខា
- ក្លិបបញ្ជាការដ្ឋានអង្គរក្ស
- សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ
- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ខណ:ក្រុមកងពលធំអន្តរាគមន៍លេខ៣ និងខេត្តពោធិ៍សាត់ ហាលអាវត្រឹមជុំទី២ ស្របពេលតារាងចំណាត់ថ្នាក់រួមមានដូចខាងក្រោម៖

កម្មវិធីប្រកួតចុងក្រោយនៃវគ្គជម្រុះជុំទី២ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤៖

***ចំណាំ៖ រូបមន្តនៃការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាបាល់ទះ «តេជោលីគ» គឺក្រុមលេខ១ ប៉ះ លេខ៤ ក្រុម លេខ២ ប៉ះ លេខ៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ «តេជោលីគ»៖
- ថ្ងៃទី១៧ ខែកុម្ភ: ម៉ោង ៣:០០រសៀល សមាគមបាល់ទះវិសាខា ប៉ះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ថ្ងៃទី១៧ ខែកុម្ភ: ម៉ោង ៦:០០ល្ងាច ក្លិបបញ្ជាការដ្ឋានអង្គរក្ស ប៉ះ សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ។
វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤៖
- ចាញ់ ប៉ះ ចាញ់ ដណ្តើមយកលេខ៣ ម៉ោង ៣:០០រសៀល
- ឈ្នះ ប៉ះ ឈ្នះ វគ្គផ្តាច់ព្រ័ត្រ ម៉ោង ៦:០០ល្ងាច៕

