កាល​ពី​ថ្ងៃទី១៤ កុម្ភ: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីសម្រេចចុងក្រោយរបស់ ខ្លួន​លើឧប្បត្តិហេតុ នៅកីឡដ្ឋានខេត្តស្វាយរៀង ក្នុងការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ទល់នឹង ភ្នំពេញ​ក្រោន ក្នុង​ជំនួប​ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល​ឆ្នាំ​២០២៣-២៤ នៅសប្ដាហ៍ទី២០ កាល​ពី​ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤កន្លងទៅ។

ក្លិបកីឡាបាល់ទាត់ព្រះខ័នរាជស្វាយរៀង ហ្វូតបល ឯ.ក ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ពិន័យជាទឹកប្រាក់ចំនួន ២.៥០០.០០០ (ពីរលាន ប្រាំសែន)រៀល ពីបទបណ្ដោយឱ្យទស្សនិកជនយកដបទឹកបរិសុទ្ធចូលកន្លែងទស្សនា និង​មិន​បានគ្រប់គ្រង អ្នកគាំទ្រឱ្យបានល្អបណ្ដាលឱ្យមានការប៉ះទង្គិចជាមួយអ្នកគាំទ្រក្រុមភ្ញៀវ ។ យោង​ប្រការ​៤៣ – “ការគ្រប់គ្រង ទស្សនិកជន នៃ​បទ​បញ្ជាការ​ប្រកួត​ជម្រើស​ជើង​ឯក​ខេមបូឌាន​ព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ និងយោង ប្រការ៣៦-សណ្តាប់ធ្នាប់ និងសន្តិសុខពេលប្រកួត” ត្រង់ចំណុច៣៦.១ “ខ” ៣៦.១ម៉ោង” ៣៦.២“ជយ័ និងប្រការ១១ “ការផាកពិន័យ”ត្រង់ចំណុច ១១.២ នៃ​ក្រមវិន័យ និងសីលធម៌សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

ដោយឡែក​សម្រាប់ក្លិបកីឡាបាល់ទាត់ភ្នំពេញក្រោន ក៏​ត្រូវ​បាន​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យជាទឹក​ប្រាក់​ចំនួន ១.០០០.០០០ (មួយលាន)រៀល ពីបទមិនបាន គ្រប់គ្រងអ្នកគាំទ្រឱ្យបានល្អ បណ្ដាល​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នាជាមួយអ្នកគាំទ្រក្លិប ព្រះខ័នរាជស្វា យរៀង ហ្វូតបល ឯ.ក ។ យោងប្រការ៣៦ “សណ្តាប់​ធ្នាប់​និង​សន្តិសុខពេលប្រកួត” ត្រង់​ចំណុច​៣៦.​២”ជ” និងប្រការ១១ “ការផាក ពិន័យ” ត្រង់ចំណុច១១.២ នៃក្រមវិន័យ និង​សីល​ធម៌​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា៕

Share.