ភ្នំពេញ្÷បុរសជនបរទេសម្នាក់ បើករថយន្ដបុករះរថយន្ដពីរគ្រឿង បណ្ដាលឱ្យរងការខូចខាតហើយ បែជាមិនឈប់នៅដោះស្រាយគ្នា ដោយព្យាយាមបើករត់គេចអស់ជាច្រើនខណ្ឌ ទើបចុងក្រោយបុ.កបង្គោលភ្លើង បើកទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ២០២៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរជនជាតិបរទេសម្នាក់ បើករថយន្ដម៉ាកលុចសុីសGS300 មួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ 2AF-1927 ធ្វើដំណើរនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយបើកបុករថយន្ដព្រូសមួយគ្រឿង រងការខូចខាតទាំងសងខាង ហើយរថយម្តបង្កមិនឈប់ដោះស្រាយគ្នាទេ ដោយព្យាយាមបើករត់គេច រហូតដល់ខណ្ឌទួលគោក ក៏បុកជាមួយរថយន្ដម៉ាកសឺដេសមួយគ្រឿងទៀត រងការខូចខាតទៀត រួចរថយន្តបង្កនៅតែបន្ដបើករត់គេចរហូតដល់ផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ក៏រ៉េចង្កូតទៅខាងស្ដាំដៃ បុកជាមួយបង្គោលភ្លើងមួយដើម បណ្ដាលឱ្យបាក់គៀបជាប់រថយន្តនឹងបង្គោលភ្លើងទៅមុខលែងរួច។

ក្រោយរថយន្តបើកទៅមុខលេងរួចហើយនោះ ទើបអ្នកបើកបរដែលជាជនជាតិចិន និងអ្នករួមដំណើរជានារីជនជាតិវៀតណាម បានចុះពីលើរថយន្ដមកឋាងក្រៅ ក៏ត្រូវប្រជាពលរដ្ឋវាយម្នាក់មួយដៃមួយជើង ទ្រោមខ្លួន ទម្រាំសមត្ថកិច្ចទៅដល់ជួយអន្តរាគមន៍ ឃាត់ខ្លួនបញ្ជូនទៅប៉ុស្ដិ៍អូបែកក្អមទាំងយប់ រង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.