ភ្នំពេញ÷ យន្ដព្រូសមួយគ្រឿងរងការខូចខាតផ្នែកខាងមុខ ក្រោយបើកបុកចូលផ្ទះប្រជាពលរដ្ឋ ដែលលក់ដូរអីវ៉ានចាប់ហួយ នៅខណ្ឌសែនសុខ តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដែលលក់ដូរអីវ៉ានចាប់ហួយ នៅខណ្ឌសែនសុខ តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ មករា ឆ្នាំ២០២៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដព្រូមួយគ្រឿង ពណ៍ប្រផេះពាក់ស្លាកលេខភ្នំពេញ 2BX-3920 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨០ ក្នុងទិសដៅពីកើតមកលិច លុះធ្វើដំណើរមកផ្លូវអក្សតេ កែងជាមួយផ្លូវ១០១១ ក៏បើកបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឱឆ្លាយទ្វាដែក ខូចខាតអីវ៉ាន់ចាប់ហួយនៅខាងក្នុង ឯរថយន្ដបង្ករ រងការខូចខាតផ្នែកខាងមុខ តែមិនបង្ករអោយមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលដោយភាគីរថយន្ដព្រូស ព្រមសងថ្លៃការខូចខាតទៅភាគីម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

អត្ថបទ៖ ត្រយងតូច

