ក្នុងស្ថានភាពនៃការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាន រៀបចំបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកីឡាបាល់ទះ កម្រិតមូលដ្ឋាន (កម្រិត៣) ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធ Zoom។
បើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា មានលោក ទែន ឡន អាជ្ញាកណ្ដាលអន្តរជាតិប្រចាំកម្ពុជា និងលោក កួន សុគន្ធី ជាគ្រូឧទ្ទេស។ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាគណៈអធិបតីនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ដែលមានសិក្ខាកាមចូលរួមសរុប៤៦រូប ក្នុងនោះមានស្រ្ដី៩រូប៕








