ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ខែសីហាឆ្នាំ២០២១នេះ បានកំណត់យកខេត្តចំនួន១៥ ជាភូមិសាស្រ្តសម្រាប់ឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការ ជូនដំណឹងជាថ្មី។
បើតាមក្រសួងសុខាភិបាល ភូមិសាស្ត្រដែលត្រូវពាក់ម៉ាស់នេះរួមមាន៖ខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ៕

