បាត់ដំបង÷ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីជំនាញនិងសមត្ថកិច្ចចុះពិនិត្យទីទាំងផលិតគ្រាប់ពូជពោតពីរកន្លែង នៅក្នុងស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយរកឃើញ មួយទីតាំងបានរំលោភលើអាជ្ញាប័ណ្ណកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនស្របច្បាប់នៅតំបន់ព្រំដែន។
តាមសមត្ថកិច្ចចុះអនុវត្តច្បាប់បានប្រាប់ឱ្យដឹងថា សកម្មភាពចុះពិនិត្យ និងអនុវត្តវិធានការច្បាប់នេះធ្វើឡើង ដោយមន្ត្រីជំនាញ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានរកឃើញឃ្លាំងមួយកន្លែងឋិតនៅក្នុងភូមិសាស្ត្រភូមិចំការល្ហុង ក្នុងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្តុកគ្រាប់ពោតត្រៀមផលិតពូជពោតជិត២០តោន រំលោភលើកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនស្របច្បាប់នៅតំបន់ព្រំដែនដូចគ្នា។

ជនសង្ស័យដែលជាម្ចាស់ទីតាំងមានឈ្មោះ សត ជម្ពូរដ្ឋា ហៅយាយ ស អាយុ ៥១ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ ១៤២៧ ក្រុមទី ០១ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងប្តីឈ្មោះផូ រិនដែន អាយុ ៤៥ឆ្នាំរបរអ្នកលក់ដូរ ទាំង ២នាក់បានគេចខ្លួន។

ប្រភពដដែលបន្ថែមថា តាមការសម្រេចរបស់ព្រះរាជអាជ្ញារង លោក ទុត វីនីត បានសម្រេចដកហូតសម្ភារៈទាំងអស់ខាងលើដូច ក៏ដូចជាធ្វើកំណត់ហេតុឆែកឆេរពិនិត្យជាក់ស្ដែង ដើម្បីត្រួតពិនិត្យបន្តដោយរក្សាទុកវត្ថុតាងនៅក្នុងផ្ទះកើតហេតុដ៏ដែល ដោយបិទឃ្លុំបេទីតាំងទាំងមូលជាបណ្តោះអាសន្ន តែម្តងរងចាំការអនុវត្តវិធានការច្បាប់បន្តពេលក្រោយ៕
អត្ថបទ÷ ដំបងក្រញូង

