បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ខេត្តនៅតាមព្រំដែនរវាងកម្ពុជា និងថៃ រួចមកគេសង្កេតឃើញពលរដ្ឋខ្មែរដែលបាននិងកំពុងរស់នៅក៏ដូចជាធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកវិញជាបន្តបន្ទាប់។ ការវិលត្រឡប់មកវិញនេះ ក៏មានដែរការនាំចូលវីរុសកូវីដ១៩ មកជាមួយជាពិសេសប្រភេទមេរោគបំប្លែងថ្មី ដែលតា។

នៅចំពោះមុខនឹងការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មីនេះ ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី5 បានរំលឹកឲ្យកងកម្លាំង ទាំងអស់ដែលកំពុងឈរជើងបំពេញការងារកុំមានការធ្វេសប្រហែស ឬភ្លេចខ្លួន ត្រូវមានការប្រុងប្រយ័ត្ន ពាក់ម៉ាស ធ្វើអនាម័យ រក្សាគម្លាត ឲ្យបានត្រឹមត្រូវ និងអនុវត្តវិធានការ3ការពារ និង3កុំឲ្យខ្ជាប់ខ្ជួនផងដែរ។

ការរំលឹករបស់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី5នេះធ្វើឡើង នៅពេលដែលឯកឧត្តមនិងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-19 យោធភូមិភាគទី5 និងប្រតិភូបានចុះសាកសួរសុខទុក្ខ និងយកអំណោយសប្បុរសជន ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចែកជូនកងកម្លាំងទិសទី1 បន្ទាយមានជ័យ ចំនួន07 អង្គភាពចំណុះនៅថ្ងៃទី១៦ខែសីហាឆ្នាំ២០២១នេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មានមនុស្ស៣៤៨នាក់បន្ថែមទៀតត្រូវបានរកឃើញថា បានឆ្លងកូវីដ១៩ខណៈដែលមានករណីជាសះស្បើយចំនួន២៣៥នាក់នៅថ្ងៃទី១៥ខែសីហា។ក្នុងនោះភាគច្រើនជាពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃវិញ។

អត្ថបទ៖ ប៉ោយប៉ែត

Share.