បាតុភូតឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍ដល់កម្រិត ១០ នឹងកើតមាននៅចន្លោះម៉ោង ១០ព្រឹក រហូតដល់ម៉ោង ២រសៀល ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៤ ខែសីហា ២០២១។

ផ្អែកតាមសេចក្តីប្រកាស របស់ក្រសួងធនធានទឹក និង ឧតុនិយម កម្ពុជានាល្ងាចថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១ បានឲ្យដឹងថាការកើនឡើង នៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្សសត្វ និងរុក្ខជាតិ ។ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO៕

Share.