សារព័ត៌មាន​ត្រយង ​ផ្សាយ​ផ្ទាល់​​ពី​ដំណឹង​ចម្រុះ​​​ជា​ច្រើន​​ក្នុង​កម្មវិធី​«ត្រយង Top News» នៅ​ព្រឹក​​ថ្ងៃពុធ ទី​១៨ ខែសីហា ឆ្នាំ​២០២១ ដែល​ចាប់​ផ្សាយ​ពី​ម៉ោង​៨ដល់៩​ព្រឹក ដែល​មាន​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក យូធូ និង​លើ​គេហទំព័រ​របស់​សារព័ត៌មាន​ត្រយង www.troryorng.com។

ខាង​ក្រោម​ជា​មាតិការ​សំខាន់ៗ​នៅ​ក្នុង​កម្មវិធី​​«ត្រយង Top News»៖

-កូវីដ Delta កំពុងគំរាមកំហែងទីក្រុងភ្នំពេញ ដោយការរកឃើញជាបន្តបន្ទាប់នូវប្រភេទមេរោគកូវីដ Delta
-បិទខ្ទប់ ជាបណ្តោះអាសន្ននូវភូមិសាស្រ្ត «ក្រុងស្ទឹងត្រែង» ដើម្បីទប់ស្កាត់ ការឆ្លងរាល ដាល ក្នុង​សហគមន៍​នៃ​មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)
-រដ្ឋបាលស្រុកបន្ទាយស្រី ដឹកនាំប្រជាពលរដ្ឋសំអាតបរិស្ថានដងផ្លូវ និងកាប់ឆ្ការ​គម្ពោត​នៅ​តាម​ដង​ផ្លូវ ដើម្បីទទួលប្រាក់ចំណូល ក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ !
-ដើម្បីសម្រេចគោលដៅ ក្រសួងជំរុញឲ្យអាជ្ញាធរកៀរគរប្រជាពលរដ្ឋដែល មិនទាន់ ចាក់​វ៉ាក់សាំង​ដូស​ទី១ ប្រញាប់ទៅចាក់វ៉ាក់សាំង
-កម្ពុជាឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា!
-នាយករដ្ឋមន្ត្រីប្រកាសទិញមៀនប៉ៃលិន ពីពលរដ្ឋដែលកំពុងប្រឈមនឹងការនាំចេញទៅ ក្រៅ​ប្រទេស
-សម្ដេចក្រឡាហោម សម្រេចដកតំណែងអនុសេនីយឯក អ៊ុន សំអាត និង​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​នគរបាលជាតិ
-ជនអនាថា២នាក់ បើកឆាក ប្រយុទ្ធ គ្នា របួស ធ្ងន់ទាំសងខាង
-ក្មេងប្រុស-ស្រី៣នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូមិនប្រុងប្រយ័ត្ន ជ្រុលបុកគ្នានៅ ខណ្ឌពោធិ៍សែនជ័យ
-ក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នចំពោះឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើន ឡើង​ខ្ពស់ ​ចាប់​ពី​ថ្ងៃ១៨-២៤ ខែសីហា
-ក្រសួងធនធានទឹក ជូនដំណឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែសីហា នៅកម្ពុជា ភ្លៀង​អាច​នឹង​ធ្លាក់​ពី​តិចទៅបង្គួរ !
-ក្រុមតាលីបង់មិនរំខានការជម្លៀសពលរដ្ឋអាហ្វហ្កានីស្ថាន នៅអាកាសយាន្តដ្ឋាន

Telegram-Troryorng
Share.