ក្រសួងសុខាភិបាលបានជូនដំណឹងនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២១ថា តួលេខអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅកម្ពុជា បានបន្តធ្លាក់ចុះដោយមានអ្នកជំងឺត្រឹមតែ១២នាក់ប៉ុណ្ណោះបានបាត់បង់ជីវិតថ្មី។

ក្នុងនោះកម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩៣ នាក់, អ្នកជំងឺចំនួន ៧៤៨នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១២នាក់។

គិតថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៨៧,១៩០នាក់, អ្នកជាសះស្បើយសរុបចំនួន៨២,៦៦៦នាក់, ស្លាប់សរុបចំនួន១,៧៣០នាក់៕

Share.