នឹងមិនមានការជ្រើសរើសមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធក្របខណ្ឌសម្រាប់ ក្របខណ្ឌឆ្នាំ២០២២ ខាងមុខនេះនោះឡោះយ លើកលែងតែក្រសួងសុខាភិបាលតែប៉ុណ្ណោះ ។

នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ញើជូនរដ្ឋមន្ត្រីមុខងារសាធារណៈ ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ក្នុងបរិការណ៍នៃការអូសបន្លាយនៃវិបត្តិជំងឺកូវីដ១៩ ពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លើលិខិតចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្អាកការជ្រើសរើស ក្របខ័ណ្ឌ មន្រ្តីថ្មីរបស់គ្រប់ ក្រសួង-ស្ថាប័ន រួមទាំងគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ ក្រោមជាតិលើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ៕

Share.