សិល្បៈជាតិ៖ វិស័យប្រកួតសម្រស់កាន់តែវិវត្តន៍បេក្ខភាពតំណាងប្រទេសកម្ពុជា កាន់តែមានសមត្ថភាព រីឯកេរ្តិ៍ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិក៏គាប់ប្រសើរ រហូតធ្វើឱ្យកម្មវិធីធំៗជាច្រើនបានសម្លឹងឃើញថាកម្ពុជាស័ក្ដិសមនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំនិងធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រកួតសម្រស់កម្រិតពិភពលោក។

កម្មវិធី Universal Women នឹងរៀបចំការប្រកួតចាប់ពីថ្ងៃទី១៤ ខែមីនា រហូតដល់ថ្ងៃទី២៤ ខែមីនា ដែលជារាត្រីគ្រងមកុដ ដោយបច្ចុប្បន្នបេក្ខនារីពីបណ្ដាប្រទេសនានាសរុបជាង៦០ប្រទេស បានមកជួបជុំគ្នានៅក្នុងទឹកដីអច្ឆរិយៈសៀមរាបអង្គរដើម្បីបើកកម្មវិធីប្រកួតជាផ្លូវការ មុននឹងត្រលប់មកប្រកួតផ្ដាច់ព្រ័ត្រក៏ដូចជាវិញ្ញាសារផ្សេងៗនៅក្នុងទីក្រុងភ្នំពេញ។
ក្នុងនាមជាពលរដ្ឋខ្មែរ សូមកុំភ្លេចចូលរួមគាំទ្រ និងផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅដល់បេក្ខនារីទាំងអស់មកពីជុំវិញពិភពលោក ដែលបានធ្វើដំណើរមកប្រកួតប្រជែងក្នុងព្រះរាជាណាចក្រកម្ពុជា។

