សារព័ត៌មានត្រយង ផ្សាយផ្ទាល់ពីដំណឹងចម្រុះជាច្រើនក្នុងកម្មវិធី«ត្រយង Top News» នៅព្រឹកថ្ងៃ
ព្រហស្បត្តិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ដែលចាប់ផ្សាយពីម៉ោង៨ដល់៩ព្រឹក ដែលមានផ្សាយនៅលើហ្វេសប៊ុក យូធូ និងលើគេហទំព័ររបស់សារព័ត៌មានត្រយង www.troryorng.com។
ខាងក្រោមជាមាតិការសំខាន់ៗនៅក្នុងកម្មវិធី«ត្រយង Top News»៖
-អ្នកផ្តាច់គ្រឿងញៀនជាង៦០០នាក់នៅមណ្ឌលជីវិតថ្មីភ្នំបាក់ បានឆ្លងកូវីដ-១៩ ក្នុងនោះមានប្រភេទDelta ២៧នាក់
-បិទផ្សារទឹកថ្លា ក្រុងសិរីសោភ័ណ ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-19 ជាង100នាក់
-ក្រសួងតម្រូវឱ្យម្ចាស់រោងចក្ររៀបចំធ្វើតេស្តរហ័សចំពោះកម្មករនិយោជិតទាំងអស់ ឱ្យបានមុនថ្ងៃទី១០ ខែកញ្ញា
-កម្ពុជារៀបចំកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សដោយដោយបន្លឺសំឡេងស្គរ ជួង នៅទូទាំងប្រទេសនៅថ្ងៃទី២០ខែសីហា
-មន្ត្រីចុះប្រមូលទិញផ្លែតាង៉ែន(មៀនប៉ៃលិន)ពីកសិករដល់ចម្ការនៅខេត្តបាត់ដំបង ក្នុងតម្លៃខ្ពស់ជាងទីផ្សារ
-២នាក់ពូនិងក្មួយដេកស្លាប់ក្នុងបន្ទប់ជាន់ផ្ទាល់ដីដោយសាតែថប់ដង្ហើម
-បុរសម្នាក់លេបថ្នាំពុលបញ្ចប់ជីវិតខ្លួនឯងព្រោះតែមានវិប្បដិសារីធ្លាប់ធ្វើបាបឪពុកម្តាយកន្លងមក
-ប្រពន្ធចិត្តខ្លាំងទិញសាំងដុតផ្ទះផ្អើលពលរដ្ឋជិតខាងពេលមានជម្លោះជាមួយប្តី!
-រពឹសដៃណាស់ ! ញៀនថ្នាំមិនដឹងធ្វើអ្វី ដុតព្រៃឆេះផ្អើលឡានទឹក
-កង់បីខ្ទាតធ្លាក់ចូលក្នុងប្រឡាយទឹកក្រោយប៉ះគ្នាជាមួយម៉ូតូនិងមនុស្សរងរបួសធ្ងន់២នាក់
-រយន្តបត់មិនប្រយ័ត្នប៉ះគ្នាជាមួយម៉ូតូបណ្តាលឲ្យយុវជនម្នាក់ររបួសធ្ងន់នៅក្រុងព្រះសីហនុ!
-នគរបាលខណ្ឌសែនសុខដេញចាប់ចោរឆក់កាបូបបាន២នាក់

