​កាល​ពី​ថ្មីៗ​នេះ​ តារា​សម្ដែង​និង​ជា​ Youtuber ដ៏​ល្បី​របស់​ថៃ​កញ្ញា Koy Arachaporn ត្រូវ​បាន​សាធារណជន​ចេញ​មក​ដាស់​តឿន​និង​រិះគន់​ ក្រោយ​តារា​ស្រី​រូប​នេះ​ចេញ​មក​ផុស​ Story និយាយ​រឿង​ការ​វាស់​ស្ទង់​តម្លៃ​ស្ត្រី​ដោយ​ទឹក​លុយ​ ខណៈ​សាមី​ខ្លួន​វបាន​បញ្ចេញ​កា​យល់​ឃើញ​ផ្ទាល់​ខ្លួន​ថា​ការ​ពិត​ គួរ​តែ​បញ្ឈប់​​រឿង​ឱ្យ​បណ្ដាការ​ទៅ​ខាង​ស្រី​ដែរទេ?​ ធ្វើ​ឱ្យ​ការ​យល់​ឃើញ​មួយ​​នេះត្រូវ​បាន​សាធារណជន​ចូល​មក​រិះគន់​យ៉ាង​ខ្លាំង​។

កញ្ញា KOY តារា​សម្ដែង​ អ្នក​និពន្ធ​អត្ថបទ​ភាពយន្ត ​និង​ជា​តារា​សម្ដែង​​បាន​បញ្ចេញ​គំនិត​ផ្ទាល់​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ទាមទារ​ថ្លៃ​បណ្ដារ​និង​មាន​ការ​​លើក​ឡើង​ថា​បើ​ចង់​បាន​លុយ​បណ្ដាការ​ ត្រូវ​តែ​មាន​សមត្ថភាព​និង​ជំនាញ​ឱ្យ​ពូកែ​ដូច​គ្នា​ ដែល​ករណី​នេះ​​តារា​ល្បី​រូប​នេះ​ចាត់​ទុក​ថា​ជា​ការ​យក​សមត្ថភាព​ស្ត្រី​ទៅ​ប្រៀបធៀប​ជាមួយ​នឹង​លុយ​ ដោយ​ KOY បាន​ផុស​សំណេរ​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា​

«សម្រាប់​ខ្ញុំ​គិត​ថា​ គួរ​តែ​បញ្ឈប់​វប្បធម៌​ជូន​បណ្ដាការ​ គំនិត​ការ​វាស់​សមត្ថភាព​ស្ត្រី​ដោយ​​ប្រាក់​នឹង​បាន​បញ្ចប់​ គួរ​ឱ្យ​រំខានណាស់​ ​និយាយ​រួច​ហើយ​នឹង​ទៅ​សុំ​ឱ្យ​សង្សារ​ធ្វើ​ម្ហូប​ឱ្យ​ញ៉ាំ​ ព្រោះ​អត់​ចេះ​ធ្វើ​»

ពាក្យ​​ប៉ុន្មាន​ឃ្លា​ខាង​លើ​របស់​ KOY បង្កើត​ឱ្យ​មាន​ការ​ជជែក​វែក​ញែក​ខ្លាំង​លើ​បណ្ដាញ​សង្គម​ ដោយ​មនុស្ស​មួយ​ភាគ​ធំ​ មិន​បាន​យល់​ស្រប​ នឹង​ការ​លើក​ឡើង​របស់​ស្រី​ស្អាត​រូប​នេះ​នោះ​ទេ​ ដោយ​មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​ឱ្យ​តម្លៃ​ទៅ​ខាង​ស្រី​ អ្នក​ខ្លះ​ទៀត​ថែម​ទាំង​​ហ៊ាន​និយាយ​ទៀត​ថា​« ប្រសិន​បើ​ KOY មិន​ចង់​បាន​ចង់​ឱ្យ​គេ​ទទេ​ៗ ជា​រឿង​របស់​ KOY អត់​មាន​អ្នក​ណា​ហាម​ឃាត់​ទេ» ខណៈ​​អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា​ «អ្នក​ណា​បាន​ តារា​ស្រី​រូប​នេះ​ច្បាស់​ជា​សំណាង​ខ្លាំង​ព្រោះ​មិន​ចាំ​បាច់​អស់លុយ» ជា​ដើម​។ល។​

នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១​ រឿង​នេះ​ត្រូវ​បាន​ NET IDOL ជា​សេដ្ឋីនី​​មាត់​ឆៅ​នៅ​ប្រទេស​ថៃ​ ចូល​មក​ដាស់​តឿន​តារា​សម្ដែង​ស្រី​ដ៏​ល្បី​រូប​នេះ​ពាក់​ព័ន្ធ​នឹង​រឿង​ទទួល​យក​បណ្ដាការ​ពី​បុរសថា «ថ្លៃ​បណ្ដា​ការ​នេះ​អាច​ជា​លុយ​ដែល​ឪពុកម្ដាយ​ដែល​ធ្លាប់​ចិញ្ចឹម​បីបាច់​យើង​អាច​សន្សំ​ទុក​សម្រាប់​ប្រើប្រាស់​ពេល​ចាស់​ទុំ ព្រោះ​អ្នក​ខ្លះ​ពេល​មាន​គ្រួសារ​ខ្លួន​ឯង​ មិន​អាច​មាន​ពេល​វេលា​ត្រលប់​មក​មើល​ថែ​ឪពុក​ម្ដាយ​បាន​​។ មួយ​វិញ​ទៀត​​មនុស្ស​ស្រី​មិនមែន​សុទ្ធ​តែ​ពូកែ​ដូច​ KOY អាច​រក​លុយ​បាន​ដោយ​ខ្លួន​ឯង​នោះ​ទេ​ ដូច្នេះ​កុំ​យក​តែ​ចិត្ត​យើង តែ​ត្រូវ​គិត​ដល់​អ្នក​ដទៃ​ ឬ​អ្នក​ដែល​ទន់​ខ្សោយ​ផង​»។

ក្រោយ​ត្រូវ​តារា​រៀម​ច្បង​ ចេញ​មក​ LIVE ដាស់​តឿនបែប​នេះ​ KOY បាន​​បង្ហាញ​សញ្ញាណ​វិជ្ជមាន​ តាម​រយៈ​​ការ​ឆ្លើយ​តប​អរ​គុណ​និង​ផុស​រូប​តេ​ទូរស័ព្ទ​និយាយ​ជាមួយ​នឹង​ Leena Jung ដោយ​ទឹក​មុខ​រីករាយ​ ព្រម​ទាំង​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ខ្លី​អរគុណ​ចំពោះ​ការ​ដាស់តឿន​របស់​សេដ្ឋនី​រូប​នេះ​ថែម​ទៀត​ផង​៕

Telegram-Troryorng
Share.