លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌចំការមន សង្កាត់ ភូមិ សំណង់ផ្លូវលេខ ១០៥ ចុះអនុវត្តសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ០២០/២១ ស.ណ.ន. ស្ដីពីការរឹតបណ្ដឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែសីហា ២០២១។

ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (ភូមិសាស្រ្តខណ្ឌចំការមន) ចំនួន ៦ទីតាំង រួមមាន៖
- ១ ប្រភេទសំណង់ អគារស្នាក់នៅរួម របស់ឈ្មោះ ស៊ូ សុខហេង ទីតាំងដីឡូត៍លេខ៣៩៩ ផ្លូវលេខ ៤៩៤ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ។
- ២ ប្រភេទសំណង់ ជួសជុលមន្ទីរពេទ្យ របស់ឈ្មោះ អ៊ុក ស៊ីសុវណ្ណ ទីតាំងដីឡូត៍លេខ១៤ ផ្លូវលេខ ៣៤០ សង្កាត់ផ្សារដើមថ្កូវ ។
- ៣ ប្រភេទសំណង់ ភូមិគ្រឹះពីបេតុងសរសៃរដែក របស់ឈ្មោះ លួន គឹមហេង ទីតាំងដីឡូត៍លេខ៣៧៥ ផ្លូវលេខ ៤៩៦ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ។
- ៤ ប្រភេទសំណង់ អគារស្នាក់នៅរួម របស់ឈ្មោះ គឹម វឌ្ឍធីតា ទីតាំងដីឡូត៍លេខ១១៩ ផ្លូវលេខ ៤៩០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ។
- ៥ ប្រភេទសំណង់ ក្លឹបកំសាន្ត របស់ឈ្មោះ អេង ចាន់ធី ទីតាំងដីឡូត៍លេខអត់លេខ ផ្លូវលេខ១០៥ ប្រឡាយលូរ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ។
- ៦ ប្រភេទសំណង់ អគារពហុមុខងារ របស់ឈ្មោះ ក្រុមហ៊ុនព្រីនស៍ ហែភីណែសផ្លាហ្សារ ទីតាំងដីឡូត៍លេខ៦៨ ផ្លូវព្រះមុន្នីវង្ស ភូមិ១២ សង្កាត់ទន្លេបាសាក់ ។

ជាលទ្ធផលក្រុមការងារបានណែនាំដល់ម្ចាស់សំណង់ និងអ្នកតំណាងដូចខាងក្រោម៖
- ១ ត្រូវរៀបចំបញ្ជីឈ្មោះ កម្មករទាំងអស់ មានអាសយដ្ឋាន និងលេខទូរស័ព្ទផ្ញើជូនក្រុមការងារ
- ២ បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់ជាប្រចាំ
- ៣ ត្រូវធ្វើតេសរកមេរោគកូវីដ-១៩ ដល់កម្មករទាំងអស់រាល់ ១០ថ្ងៃម្ដង (ការធ្វើតេសជាបន្ទុករបស់ម្ចាស់សំណង់) រួចផ្ញើរូបភាពធ្វើតេស និងរបាយការណ៍ធ្វើតេសមកក្រុមការងារ
- ៤ ត្រូវបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន
- ៥ ករណីម្ចាស់សំណង់មិនអនុវត្តតាមការណែនាំរបស់ក្រុមការងារទេ ក្រុមការងារនឹងអនុវត្តវិធានការរដ្ឋបាល។





