គណៈកម្មាការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​បញ្ជាក់​ថា​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Merfone Cambodian League បាន​ជូនដំណឹង​ប្រែប្រួល​ថ្មី​​នៃ​ការ​បិទ​ទ្វា​ទីផ្សារ​ដោះដូរ​កីឡាករ​​​សម្រាប់​ជើង​ទី២ ​ដោយ​បែងចែក​សម្រាប់​កីឡាករ​ជាតិ​និង​កីឡាករ​អន្តរជាតិ។

ចំពោះ​ការ​ផ្ទេរ​កីឡាករ​ជាតិ (Transfer Window 2) សម្រាប់ជុំទី​២​ នេះ​នឹង​ពន្យារ​ពេល​ពី​ថ្ងៃទី ២០ ខែសីហា ទៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១វិញ។ ដោយ​ឡែកចំពោះការផ្ទេរកីឡាករ​អន្តរជាតិ​ គណៈកម្មការ​ប្រកួត​បាល់ទាត់ជាតិ​កម្ពុជា នឹង​រក្សាកាល​បរិច្ឆេទថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឱ្យ​នៅ​ដដែល។

សូម​បញ្ជាក់​ថា​ក្លិប​នីមួយៗ​ក្នុង​លីគ​កំពូល​កម្ពុជា អាច​ធ្វើការ​ដោះដូរ​កីឡាករ​របស់​ខ្លួន​​​ក្នុង​ជើង​ទី២ នេះ​បាន​ចំនួន​៥​នាក់ ដែល​ក្នុង​នោះ​មាន​កីឡាករ​ខ្មែរ​ចំនួន​៣​នាក់​ និង​កីឡាករ​បរទេស​ចំនួន​២​នាក់​ផងដែរ៕

Telegram-Troryorng
Share.