យុវជនម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នា ជាមួយម៉ូតូមួយគ្រឿងទៀតនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវ ជាតិលេខ៣ មុខឃ្លាំងឱសថរបស់ក្រសួងសុខាភិបាល ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូហុងដា សេ១២៥ សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1U-8562 ជិះដោយយុវជនម្នាក់ លើផ្លូវបញ្ច្រាសទិសដៅ ចរាចរ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុឆ្លងផ្លូវទៅខាងស្តាំ ស្រាប់តែភាគីម៉ូតូហុងដា សេ១២៥ សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IO-2520 ជិះដោយយុវជនម្នាក់ ល្បឿនលឿនពីត្បូងទៅជើង បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ បាក់ជើងស្តាំ ម្នាក់ទៀតរងរបួសស្រាល ម៉ូតូរងខូចខាតដំណំ ។
ក្រោយកើតហេតុជនរងគ្រោះម្នាក់ជាភាគីម៉ូតូពាក់ស្លាកលេខភ្នំពេញ 1IO-2520 របួស បាក់ជើង ត្រូវបានមិត្តភ័ក្រ នាំទៅពេទ្យតាមរថយន្តគ្លីនិកឯកជន។ ចំណែកឯម៉ូតូទាំង២គ្រឿង សមត្ថកិច្ច វាស់វែងរួចយកទៅរក្សាទុក រងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕



អត្ថបទ៖តាតុងពោធិ៍សែនជ័យ
