កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថមូលដ្ឋានខណ្ឌចំការមន បានចុះឡោមព័ទ្ធទីតាំងខុនដូមួយកន្លែងនិងឃាត់ខ្លួនជនបរទេសប្រុសស្រីជាង ១០០នាក់ បញ្ជូនខ្លួនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។

ប្រតិបត្តិការការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុច ខុនដូលេខ ៩៧ ផ្លូវ៥០៨ មូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឡោមព័ន្ធទីតាំងខុនដូនេះ កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូត កំណត់មុខសញ្ញាទីតាំងនិងបានឈានទៅឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង ១០០នាក់ បញ្ជូនខ្លួនឡើងរថយន្ត រួចនាំខ្លួនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរ និងបន្តនិតិវិធី។

មិនទាន់មានសេចក្តីរាយការណ៍លម្អិតជុំវិញមូលហេតុនៃការចាប់ខ្លួនជនជាតិចិនទាំងអស់នោះឡើយ៕

អត្ថបទ៖សេង សាវី

Share.