រថយន្តតូយ៉ូតាព្រុស២គ្រឿងម្ចាស់បើកបរមិនប្រយ័ត្នបុកគ្នាត្រង់ផ្លូវបំបែកជាបួន ក្នុងនោះ បណ្តាលឲ្យមួយគ្រឿងខ្ទេចមុខ បែកកង់ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងលេខ២២ កែងផ្លូវលេខ៣ ក្នុងបុរីឈូកវ៉ា២ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពនៅកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តព្រុស ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AB-7375 បើកដោយស្ត្រីម្នាក់ ពីកើតទៅលិច ដល់ផ្លូវបែកជាបួនស្រាប់តែ រថយន្តព្រុស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-5660 បើកដោយបុរសម្នាក់ ពីជើងទៅត្បូង មកដល់បុកគ្នា បណ្តាលឲ្យគាបជាប់គ្នា ព្រុសពណ៌ស ខ្ទេចមុខ បែកកង់មុខម្ខាង ព្រុសពណ៌ ខ្មៅ ខ្ទេចមួយចំហៀង តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។
ក្រោយកើតហេតុ ភាគីទាំងសងខាងនិយាយយកត្រូវរៀងខ្លួន ទើបសម្រេចប្រគល់ឲ្យ សមត្ថកិច្ចជំនាញទៅពិនិត្យ វាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំ ដោះស្រាយគ្នានៅពេលក្រោយ ៕



អត្ថបទ៖តាតុងពោធិ៍សែនជ័យ
