សមាគមជាតិកាកបាទក្រហមចិន សម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១សែនដូស ជូនកាកបាទក្រហមកម្ពុជា។ នឹងដឹកមកដល់ប្រទេសកម្ពុជានៅ រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជាបានឲ្យដឹងថា សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំង ជាជំនួយរបស់សមាគមកាកបាទក្រហមចិន ដោយផ្ទាល់នៅអាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ៕

Share.