ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនដាច់ហ្វ្រាំងជ្រុលទៅបុករះម៉ូតូស្ត្រីម្នាក់ដែលកំពុងជិះធ្វើដំណើរតាមដងផ្លូវអូសជាច្រើនម៉ែត្របណ្ដាលរងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កនៅមិនទាន់អស់ខ្យល់ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តបាញ់បេតុងពេញទំហឹង៕

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៨​ យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ទ្រង់ចំណុចនិងរង្វង់មូលទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២  ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងគេបានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1AG-6901 ជិះធ្វើដំណើរមកដល់រង្វង់មូលទួលគោក ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកគារ ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AU-9426 បើកបរក្នុងល្បឿនលឿនទំនងជាដាច់ហ្រ្វាំងហើយមើលទៅ ទើបជ្រុលទៅបុកជាមួយនិងម៉ូតូជនរងគ្រោះអូច្រើនម៉ែត្រហើយរថយន្តបង្កនៅមិនទាន់អស់ខ្យល់ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តបាញ់បេតុង មួយគ្រឿងពេញទំហឹងទើបរថយន្តបង្កទៅមុខលែងរួច ហើយ​រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តទាំងពីរគ្រឿងជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Share.