បុរសម្នាក់បើករថយន្តLexus RX300 មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកជាមួយនឹងរថយន្ត តូយ៉ូតាព្រូសចំពីក្រោយពេញទំហឹងរួចហើយរថយន្តបង្កមិនទាន់ អស់ល្បឿនក៏វិលមួយជុំទៅបុកផ្នែកពីខាងមុខមួយតង់ទៀតបណ្ដាលឱ្យរងការខូចខាត យ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី០២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់នេះ គេបានឃើញ បុរសម្នាក់បើករថយន្តម៉ាកLexus RX300 ពណ៌មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2L-7705 បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងល្បឿនលឿន។ ពេលមកដល់ចំណុច កើតហេតុខាងលើជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តម៉ាកតូយីតាព្រូសពណ៌ក្រហមមួយគ្រឿងពាក់ស្លាក លេខភ្នំពេញ2AY-2793 ពីក្រោយពេញទំហឹងហើយរថយន្តបង្កនោះនៅ មិនទាន់ អស់ល្បឿនក៏បានវិលមួយជុំទៅចំផ្នែកខាងមុខម្តងទៀត បណ្ដាលឲ្យរថយន្តតូ យីតាព្រូសនោះរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីត្រួតពិនិត្យមើលនិងធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តទាំងពីគ្រឿងមកអែតចិញ្ចឹមផ្លូវហើយទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿង៕



អត្ថបទ៖ស្វាយ ភឿន
