រថយន្តបែនដឹកដីមួយគ្រឿងដឹកធ្ងន់ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកគ្នាជាមួយរថយន្តMazda បណ្តាលឲ្យរងខូចខាតដំណំត្រង់ផ្លូវបែកជាបួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-8125 បើកបរដោយឈ្មោះ ជីវ ស៊ីវតុង ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានបើកពីលិចទៅកើត ដល់ចំណុច កើតហេតុ ត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ យីឌុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1343 បើកដោយឈ្មោះ ម៉ុន សាមី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិខ្នា ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលបើកពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ជ្រុលបុកពីទទឹងបណ្តាល ឲ្យរងខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.