រដ្ឋបាលខេត្តព្រៃវែងកំពុងរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែងឆ្នាំ២០២៤ ដែលចាប់ផ្ដើមនៅថ្ងៃទី ១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំខេត្តនេះមានកម្មវិធីជាច្រើនសម្បូរបែប និងកំពុងទាក់ទាញប្រជាពលរដ្ឋឲ្យទៅលេងកម្សាន្តបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានេះរដ្ឋបាលខេត្តព្រៃវែងគ្រប់ជាន់ថ្នាក់បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសោភណភាព សុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តប្រចាំខេត្ត។
ជាមួយគ្នានេះ អាជ្ញាធរក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តចូលរួមរក្សាសណ្ដាប់ធ្នាប់ កុំចោលសំរាមពាសវាលពាសកាល រក្សានូវសេចក្ដីថ្លៃថ្នូរ និងមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលាជៀសវាងមានបញ្ហាអ្វីមួយជាយថាហេតុ។
សូមធ្វើដំណើរដោយសុវត្ថិភាព ហើយអ្នកខេត្តព្រៃវែង ក៏ដូចជាខេត្តផ្សេងទៀតសូមមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំប្រចាំខេត្តព្រៃវែងឲ្យបានកុះករ ដោយក្នុងនោះមានកម្មវិធីជាច្រើនដូចខាងក្រោម៖






